សូមស្វាគមន៍ មកកាន់កម្មវិធី «អេប គាំទ្រ» (MEF Support Me) របស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គ-លេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះ បង្កើតឡើងសម្រាប់សម្រួលដល់អ្នកប្រើប្រាស់ក្នុងការស្នើសុំសេវា ឬដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងមុខងារសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យការអនុវត្តការងារប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព។
ក្រុមការងារសូមលើកទឹកចិត្តឱ្យលោក លោកស្រី អាននូវគោលការណ៍ឯកជនភាពខាងក្រោមនេះគ្រប់ចំណុចទាំងអស់ មុននឹងបន្តទៅកាន់ផ្ទាំងបន្ទាប់។
១. លក្ខខណ្ឌតម្រូវការ
ក. លោកអ្នកត្រូវមានគណនី CamDigiKey ឬគណនីអ៊ីមែល (Email)
ខ. តម្រូវឱ្យមានសេវាអ៊ិនធឺណិត
គ. ប្រើប្រាស់បានលើទូរសព្ទដៃទាំងប្រភេទ Android/IOS និង Tablet
២. សំណួរ និងចម្លើយ
ក. ប្រភេទព័ត៌មានអ្វីខ្លះដែលចាំបាច់ត្រូវការពីលោកអ្នក?
សាធារណៈជនអាចប្រើប្រាស់កម្មវិធីដោយពុំចាំបាច់ផ្តល់ព័ត៌មានអ្វីនោះទេ។
ខ. តើអ្នកណាជាម្ចាស់ព័ត៌មានខណៈពេលលោកអ្នកប្រើប្រាស់កម្មវិធី?
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានជាម្ចាស់ព័ត៌មាន ដែលប្រមូលបានពីលោកអ្នក ។ ទោះជាយ៉ាងណា ក្រុមការងារ នឹងប្រើប្រាស់ព័ត៌មានទាំងនោះក្នុងគោលដៅឯកជនភាពតែប៉ុណ្ណោះ ។
គ. តើក្រុមការងារប្រើប្រាស់ព័ត៌មានដែលប្រមូលបានយ៉ាងដូចម្តេច?
ក្រុមការងារនឹងប្រើប្រាស់ព័ត៌មានរបស់លោកអ្នកក្នុងគោលបំណង៖
ដើម្បីការគាំទ្រលើសេវា និងដោះស្រាយបញ្ហាទាក់ទងបច្ចេកវិទ្យាព័ត៌មាន
ដើម្បីអនុញ្ញាតឱ្យលោកអ្នកអាចប្រើប្រាស់មុខងារផ្សេងៗក្នុងកម្មវិធី ដូចជាមុខងារប្រតិទិន និងមុខងារ QR Code ដែលអាចជឿទុកចិត្តបាន
ដើម្បីបន្តអភិវឌ្ឍ ពង្រីក នឹងពង្រឹងកម្មវិធីឱ្យកាន់តែប្រសើរឡើង
ដើម្បីផ្ញើសារអេឡិចត្រូនិចទៅលោកអ្នកអំពីព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន
ដើម្បីទំនាក់ទំនងទៅលោកអ្នកតាមរយៈការប្រើប្រាស់កម្មវិធី
ឃ. តើអ្នកណាទទួលខុសត្រូវចំពោះព័ត៌មានដែលលោកអ្នកបង្ហាញជាសាធារណៈ?
គោលការណ៍ឯកជនភាពនេះ មិនអនុវត្តចំពោះរាល់ព័ត៌មានទាំងឡាយណាដែលលោកអ្នកចែករំលែកការប្រើប្រាស់កម្មវិធី ឬបង្ហាញព័ត៌មានរបស់ខ្លួនជាសាធារណៈ។ ក្នុងករណីនេះ ក្រុមការងារពុំទទួលខុសត្រូវចំពោះភាពត្រឹមត្រូវក្នុងការប្រើប្រាស់ ឬការបែកធ្លាយព័ត៌មានរបស់លោកអ្នកឡើយ។
ង. តើមានការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ភាគីទីបី នៅលើកម្មវិធីដែរទេ?
បច្ចុប្បន្ន«អេប គាំទ្រ» មិនទាន់មានការផ្សព្វផ្សាយពាណិជ្ជកម្មពីភាគីទីបីនៅឡើយទេ ក្រុមការងារនឹងធ្វើការជូនដំណឹងប្រសិនបើមានការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ភាគីទីបីនៅលើកម្មវិធី។
ច. តើខ្ញុំត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនយ៉ាងដូចម្តេច?
លោកអ្នកអាចធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួននៅក្នុងកម្មវិធីដោយខ្លួនឯង ឬទំនាក់ទំនងមកក្រុមការងារដើម្បីដោះស្រាយជូន។
៤. ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានចម្ងល់ ឬបញ្ហាផ្សេងៗ សូមទំនាក់ទំនងមកក្រុមការងារតាមរយៈ ៖
ទីតាំង៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាន់ផ្ទាល់ដី អគារ "ខ" ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
សូមអរគុណ!
Welcome to “MEF Support Me” application of the Department of Information Technology, General Secretariat,
Ministry of Economy and Finance.
This application has been developed to facilitate users in requesting services or resolving various issues
related to information technology. It also includes several important features designed to make daily work more
convenient, faster, and more efficient.
Please read this Privacy Policy carefully before moving on to the next page.
1. Requirements
A. You must have a CamDigiKey account or an email account
B. An internet connection is required
C. The application can be used on Android/iOS smartphones and tablets.
2. Questions and Answers
A. What types of information are required from you?
The public can use the application without having to provide any information.
B. Who owns the information while you use the application?
The Information Technology Department owns the information collected from you. However, the team will use such information for privacy purposes only.
3. Questions and Answers
A. What types of information are required from you?
You must provide personal information including: name, organization, gender, date of birth, email, and contact
number
B. Who owns the information while you use the application?
The Information Technology Department owns the information collected from you. However, the team will use such
information for privacy purposes only.
C. How does the team use the information collected?
The team will use your information for the following purposes:
To provide service support and resolve information technology issues
To allow you to use various features of the application
To continue to develop, expand, and improve the application
To send you e-mails about new information related to information technology
To communicate with you through the application
D. Who is responsible for the information you disclose publicly?
This Privacy Policy does not apply to any information you share using the application or disclose your
information publicly. In this case, the team is not responsible for the accuracy of the use or disclosure of
your information.
E. Are there any third-party advertisements on the application?
Currently, "MEF Support Me" app does not have any third-party advertising. The team will notify you if there are
any third-party advertising on the app.
F. How do I update my personal information?
You can update your personal information in the app by yourself. In case of changes to your CamDigiKey and MEF Email accounts, please contact support team for assistance.
Contact Information
If you have any questions, please contact support team via:
Address: Information Technology Department of the Secretariat General of the Ministry of Economy and Finance, Ground Floor, Building "B", Office of the Ministry of Economy and Finance, Street 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh.
Thank you!